ព័ត៌មានទូទៅ




១​ ចំនួនប្រជាជន

(ប្រភព: ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ, ២០១០)
២ លក្ខណៈភូមិសាស្រ្ត
            ខេត្តបាត់ដំបងមាន សណ្ឋានដី ចែកជា ៣ តំបន់សំខាន់ៗ
  • តំបន់ខ្ពស់ (តំបន់ខ្ពង់រាប ឫតំបន់ព្រៃភ្នំ) ជាតំបន់ចំការឈើហូបផ្លែ និង ដំណាំ​កសិ-ឧស្សាហកម្ម ស្ថិតនៅភាគខាងលិចនៃខេត្ត។
  • តំបន់វាលរាប ជាតំបន់វាលស្រែដែលលាតសន្ធឹងតាមដងផ្លូវជាតិលេខ៥ ក្នុងស្រុក​មោងឫស្សី ស្រុកសង្កែ ស្រុកបាត់ដំបង និងស្រុកថ្មគោល។
  • តំបន់ទំនាប ជាតំបន់ជាប់នឹងបឹងទន្លេសាបដែលស្ថិតនៅក្នុងតំបន់ខ្លះៗនៃស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល នៅរដូវវស្សាតំបន់ទាំងនេះទទួលការ​លិចទឹកជារៀងរាល់ឆ្នាំ មួយភាគនៃតំបន់នេះជាព្រៃលិចទឹក ដែលជាជម្រកត្រីពង​ កូន ចំណែកខាងលើនៃតំបន់នេះជាកន្លែងធ្វើស្រូវឡើងទឹកនៅរដូវវស្សា និងដំណាំ​បន្លែ ចំការ ធ្វើនៅរដូវប្រាំង។ ខេត្តបាត់ដំបង មានផ្ទៃដីសរុបចំនួន ១.១៦២.២០០ហិចតា ក្នុងនោះ ផ្ទៃដីសំរាប់កសិកម្មមានសរុប ៤១៥.២០០​ហិចតា បែងចែកជា:
o   ផ្ទៃដីស្រូវឡើងទឹក    ចំនួន      ៣២.៦០០ ហិកតា
o   ផ្ទៃដីស្រូវស្រុក         ចំនួន    ២៨២.៦០០ ហិកតា
o   ផ្ទៃដីចំការ               ចំនួន    ១០០.១០០ ហិកតា
            ផ្ទៃដីផ្សេងៗទៀតៈ
o   លំនៅដ្ឋាន              ចំនួន       ៤២.២០០​ ហិកតា
o   ភ្នំនិងព្រៃ                ចំនួន    ៤៤៤​.២០០ ហិកតា
o   ព្រៃលិចទឹក             ចំនួន    ១៤៥.៨០០ ហិកតា
o   ស្ទឹងនិងប្រឡាយ     ចំនួន       ៤២.៥០០ ហិកតា
o   ដីសាធារណៈ         ចំនួន      ៧២.៣០០ ហិកតា
(ដកស្រង់ចេញពីព័ត៌មានទិន្នន័យខេត្តបាត់ដំបងក្នុងឆ្នាំ២០០១)

No comments:

Post a Comment